FORWHAT

Free Khmer prompt pack

កញ្ចប់នេះមាន prompt ខ្មែរ 23។ ឃ្លានៅដូចដើម។ ការបញ្ជាក់ឈ្មោះមិនមែនជាការអនុញ្ញាត។

This pack has 23 Khmer prompts. We keep the original words. Credit is not permission.

Download the text file

អ្នកលក់ Facebook និង TikTok

Facebook and TikTok sellers

ADS BOX ស្រង់យកការកុម្ម៉ង់ចេញពីមតិយោបល់ (comments) លើ Facebook Live ជាភាសាខ្មែរ រួចផ្ញើទៅកាន់ Telegram

ADS BOX Picks Orders Out of Khmer Facebook Live Comments and Sends Them to Telegram

Credit: ADS BOX Open the case

ខ្ញុំលក់ទំនិញតាម Facebook Live។ នេះជាបញ្ជី comment ពីការ Live របស់ខ្ញុំ៖ [បិទភ្ជាប់ comment]។ សូមរើសតែ comment ណាដែលជាការកុម្ម៉ង់ ហើយធ្វើជាតារាង៖ ឈ្មោះអតិថិជន | លេខទូរស័ព្ទ | លេខកូដទំនិញ | ចំនួន | អាសយដ្ឋាន។ បើខ្វះព័ត៌មានណាមួយ សូមសរសេរ "ខ្វះ" ហើយរៀបចំសារខ្លីជាភាសាខ្មែរ ដើម្បីសួរអតិថិជននោះបន្ថែម។

ល្បិច Prompt ភាសាខ្មែរ 3 យ៉ាង ជួយឱ្យ AI សរសេរ Script លក់អីវ៉ាន់បានទាក់ទាញដូចអ្នកលក់ពិតៗ

Three Khmer Prompt Tricks Make AI Sales Scripts Sound Like a Real Seller

Credit: think-emarketing.com Open the case

Prompts quoted from Think E-Marketing's guide (19 Oct 2026):

1. Persona prompt:
"ដើរតួជា Admin ស្រីវ័យ ២៥ ឆ្នាំ រាក់ទាក់ រស់រវើក លក់ផលិតផល Skincare នៅភ្នំពេញ។ សរសេរប៉ារ៉ូដោយប្រើពាក្យសន្ទនាប្រចាំថ្ងៃ ហាមប្រើពាក្យផ្លូវការ និងប្រើភាសាអង់គ្លេសសាមញ្ញស្រួលយល់សម្រាប់ពាក្យបច្ចេកទេស"

2. Negative prompt:
"ហាមប្រើពាក្យសរសើរអួតបំផ្លើសគ្មានភស្តុតាង, ហាមប្រើពាក្យរឹងដូចជា ‘ជាការពិតណាស់’, ‘មិនអាចខ្វះបាន’, ‘សូមជម្រាបជូន’, និងហាមសរសេរប្រយោគវែងៗស្មុគស្មាញ។"

Fill-in line for the hooks (our template based on the guide's second trick):
"សរសេរ Hook ៣ បែបសម្រាប់ ៣ វិនាទីដំបូងនៃវីដេអូលក់ [ផលិតផល/សេវាកម្ម]៖ Negative Hook, Curiosity Hook និង Pain-Point Hook។ សម្រាប់ Hook នីមួយៗ សូមដាក់ Visual Hook (រូបភាពបើក) និង Text Overlay ផង។"

OneSolutionKH AI មាន Chat ជាភាសាខ្មែរ កូពីសំឡេង និងរូបតុក្កតានិយាយបាន ប្រើ Server នៅភ្នំពេញ

OneSolutionKH AI Offers Khmer Chat, Voice Clone and Talking Avatars on Phnom Penh Servers

Credit: ai.onesolutionkh.com Open the case

សួស្តី! ខ្ញុំមានហាងលក់អនឡាញតូចមួយនៅភ្នំពេញ។ សូមជួយខ្ញុំជាភាសាខ្មែរងាយៗ៖ (១) សរសេរប៉ុស្តិ៍ Facebook ៣ សម្រាប់សប្តាហ៍នេះ អំពី [ផលិតផល] តម្លៃ [តម្លៃ] ដឹកជូនក្នុងភ្នំពេញ បង់តាម KHQR (២) សរសេរសារតបអតិថិជនពេលគាត់សួរថាមានស្តុកទេ ឱ្យស្អាតនិងខ្លី (៣) សរសេរស្គ្រីបវីដេអូ TikTok ១៥ វិនាទី ៤ ឈុត អ្វីដែលត្រូវនិយាយក្នុងមួយឈុត។ ប្រើតែព័ត៌មានដែលខ្ញុំផ្តល់ ហើយកុំបន្ថែមតម្លៃឬការធានាក្លែងក្លាយ។

Kiri TTS អាចបំប្លែងអត្ថបទខ្មែរទៅជាសំឡេងបញ្ចូលវីដេអូបានយ៉ាងងាយស្រួល

Kiri TTS Turns Your Khmer Script into a Video Voiceover

Credit: Blizzer Open the case

សរសេរអត្ថបទសម្រាប់អានបញ្ចូលសំឡេង រយៈពេល ៣០ វិនាទី ជាភាសាខ្មែរងាយៗ សម្រាប់វីដេអូ TikTok លក់ [ឈ្មោះផលិតផល]។ ចាប់ផ្តើមដោយប្រយោគទាក់ទាញ ១ ឃ្លា រួចប្រាប់ចំណុចល្អ ៣ យ៉ាង តម្លៃ [តម្លៃ] និងរបៀបកុម្ម៉ង់តាម Telegram ឬ Messenger។ សរសេរជាប្រយោគខ្លីៗ ហើយសរសេរលេខ និងតម្លៃជាពាក្យ (ឧ. ប្រាំដុល្លារ) ដើម្បីឱ្យងាយអានឮច្បាស់។

សរសេរច្បាប់ប្រើ AI មួយទំព័រសម្រាប់ក្រុម design ក្នុង Canva ជាភាសាខ្មែរ

Write a One-Page AI Rule Sheet for Your Canva Design Team in Khmer

Credit: DG Academy Open the case

«ខ្ញុំគ្រប់គ្រងក្រុមតូចមួយ ដែលរចនាប៉ុស្តិ៍ Facebook និងប័ណ្ណផ្សព្វផ្សាយ ដោយប្រើ Canva។ សូមជួយព្រាងគោលការណ៍ខ្លី ១ ទំព័រ ជាភាសាខ្មែរ អំពី៖ ១) ការងារណាដែលអាចប្រើ AI បាន (ឧ. គំនិតដំបូង ការព្រាងអក្សរ) ២) ការងារណាដែលមិនប្រើ AI (ឧ. រូបផលិតផលពិត ឡូហ្គោ តម្លៃ និងការសន្យាចំពោះអតិថិជន) ៣) ការពិនិត្យ ៣ ចំណុចមុនពេលបង្ហោះ។ សូមសរសេរឱ្យខ្លី ច្បាស់ ហើយសួរខ្ញុំ បើត្រូវការព័ត៌មានបន្ថែម។»

ហាងតូច

Small shops

Fresh AI ប្រមូល Chatbot ខ្មែរ សួរឆ្លើយច្បាប់ និង OCR ក្នុង App តែមួយ

Fresh AI Puts Khmer Chat, Law Q&A and OCR in One App

Credit: m.freshnews.com.kh Open the case

សូមពិនិត្យអក្ខរាវិរុទ្ធអត្ថបទខ្មែរខាងក្រោម កែពាក្យដែលសរសេរខុស ហើយសរសេរវាឡើងវិញឱ្យច្បាស់ និងសមរម្យសម្រាប់ផ្ញើទៅអតិថិជន៖ [បិទភ្ជាប់អត្ថបទ]

App Farmer1st ឥតគិតថ្លៃ អាចមើលដឹងជំងឺស្វាយចន្ទី និងស្រូវ តាមរយៈរូបថត

Free Farmer1st App Spots Sick Cashew and Rice from a Photo

Credit: Farmer1st Open the case

ខ្ញុំជាកសិករដាំស្វាយចន្ទីនៅខេត្តកំពង់ធំ។ នេះជារូបថតស្លឹកស្វាយចន្ទីរបស់ខ្ញុំ ដែលមានស្នាមខ្មៅៗ ហើយស្លឹកខ្លះស្ងួត។ សូមប្រាប់ខ្ញុំ៖ (១) មូលហេតុដែលអាចកើតមាន ៣ យ៉ាង (សត្វល្អិត ជំងឺ ឬខ្វះជីជាតិ) (២) របៀបពិនិត្យនៅចម្ការ ដើម្បីដឹងថាមួយណាពិត (៣) អ្វីដែលខ្ញុំគួរធ្វើសប្តាហ៍នេះ ដោយប្រើវិធីសាមញ្ញ និងតម្លៃថោក។ បើមិនច្បាស់ សូមប្រាប់ត្រង់ៗ ហើយណែនាំឱ្យខ្ញុំសួរមន្ត្រីកសិកម្ម។ [ភ្ជាប់រូបថត]

Chatbot របស់ពន្ធដារកម្ពុជាឈ្មោះ Beauramei អាចឆ្លើយសំណួរពន្ធដាររបស់ SME ជាភាសាខ្មែរ

Cambodia's Tax Chatbot Beauramei Answers SME Questions in Khmer

Credit: beauramei.tax.gov.kh Open the case

ខ្ញុំមានហាងលក់ទំនិញតាម Facebook នៅភ្នំពេញ ហើយចង់សួរពីពន្ធដារ។ សូមជួយ៖ 1) ពន្ធអាជីវកម្មប្រចាំខែ និងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ខុសគ្នាយ៉ាងណា សម្រាប់អាជីវកម្មតូច។ 2) តើខ្ញុំត្រូវប្រកាសពន្ធតាមប្រព័ន្ធ e-Filing ឬអាចទៅការិយាល័យពន្ធដារបាន។ 3) ឯកសារអ្វីខ្លះដែលខ្ញុំគួរត្រៀមមុនពេលប្រកាស។ 4) ប្រាប់ខ្ញុំឱ្យច្បាស់ថាចម្លើយនេះគឺជាការណែនាំទូទៅ មិនមែនជាភស្តុតាងផ្លូវច្បាប់ទេ ហើយខ្ញុំគួរពិនិត្យជាមួយមន្ត្រីពន្ធដារមុនសម្រេចចិត្ត។

CamInvoice Telegram Chatbot ជួយអាជីវកម្មខ្នាតតូចនិងមធ្យមឱ្យចេះប្រើវិក្កយបត្រអេឡិចត្រូនិក

CamInvoice Telegram Chatbot Helps SMEs Use E-Invoicing

Credit: kakada Open the case

ខ្ញុំជាអាជីវកម្មតូចនៅភ្នំពេញ ហើយចង់ប្រើប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (CEIS / CamInvoice)។ សូមជួយឆ្លើយជាភាសាខ្មែរ៖ 1) អ្នកណាត្រូវចុះឈ្មោះជា end-user។ 2) ឯកសារអ្វីខ្លះត្រូវត្រៀមមុនចុះឈ្មោះ។ 3) វិក្កយបត្រអេឡិចត្រូនិកខុសពីវិក្កយបត្រក្រដាសយ៉ាងណា។ 4) បើខ្ញុំជាប់គាំងពេល login ឬបញ្ជូនវិក្កយបត្រ តើខ្ញុំគួរធ្វើអ្វីបន្ទាប់។ ប្រាប់ឱ្យច្បាស់ថាចម្លើយនេះជាការណែនាំទូទៅ ហើយខ្ញុំគួរពិនិត្យនៅ e-invoice.gov.kh ឬទាក់ទង GDDE មុនសម្រេចចិត្ត។

AC Bot របស់ ACLEDA អាចឆ្លើយសំណួរធនាគារតាមសំឡេងជាភាសាខ្មែរបានហើយ

ACLEDA's AC Bot Answers Banking Questions by Khmer Voice

Credit: LinkedIn Open the case

សួស្តី AC Bot! ខ្ញុំមានហាងលក់តូចមួយ។ សូមពន្យល់ជាជំហានៗ ពីរបៀបបង្កើត KHQR សម្រាប់ទទួលប្រាក់ពីអតិថិជន និងប្រាប់ខ្ញុំពីថ្លៃសេវា បើផ្ទេរប្រាក់ទៅគណនីធនាគារផ្សេង។

ABA Navi អាចឆ្លើយសំនួរធនាគាររបស់អ្នកជាភាសាខ្មែរបាន ទាំងយប់ទាំងថ្ងៃ

ABA Navi Answers Your Banking Questions in Khmer, Day or Night

Credit: Cambodia Investment Review Open the case

សួស្តី Navi! យប់មិញខ្ញុំបានផ្ទេរលុយទៅគណនីមិត្តភក្តិខ្ញុំ តែផ្ទេរអត់បាន។ ហេតុអីបានផ្ទេរអត់បាន តើលុយនោះកាត់ពីគណនីខ្ញុំឬអត់ ហើយខ្ញុំគួរធ្វើម៉េចបន្តទៀត សូមប្រាប់មួយជំហានម្តងៗមក? មួយទៀត ខ្ញុំចង់ដំឡើងកម្រិតផ្ទេរប្រាក់ប្រចាំថ្ងៃ តើត្រូវធ្វើម៉េច? ជួយបើកផ្ទាំងហ្នឹងឱ្យខ្ញុំផង។

សិស្ស

Students

Bot Telegram Duraseksa ជួយដោះស្រាយលំហាត់មួយជំហានម្តងៗជាភាសាខ្មែរ

Duraseksa Telegram Bot Solves Homework Step by Step in Khmer

Credit: Technology Cambodia Open the case

ខ្ញុំជាសិស្សថ្នាក់ទី១២។ សូមជួយពន្យល់លំហាត់នេះជាភាសាខ្មែរ ជាជំហានៗ កុំប្រាប់តែចម្លើយ។ នៅជំហាននីមួយៗ សូមប្រាប់ថាហេតុអ្វីបានជាធ្វើបែបនោះ។ ចុងក្រោយ សូមឱ្យលំហាត់ស្រដៀងគ្នាមួយទៀត ដើម្បីខ្ញុំសាកធ្វើដោយខ្លួនឯង ហើយកុំប្រាប់ចម្លើយរហូតដល់ខ្ញុំផ្ញើចម្លើយរបស់ខ្ញុំមក។ លំហាត់៖ [សរសេរ ឬភ្ជាប់រូបថតលំហាត់]

និស្សិតខ្មែរបង្កើត Math Vision ជួយពន្យល់លំហាត់គណិតជាភាសាខ្មែរ

Cambodian Student's Math Vision Explains Math in Khmer

Credit: លោកស្រី សែន ដាវិត | Mrs. Sen David Open the case

ខ្ញុំជាសិស្សថ្នាក់ទី [លេខថ្នាក់]។ សូមមើលរូបលំហាត់គណិតវិទ្យានេះ ហើយពន្យល់វិធីដោះស្រាយជាភាសាខ្មែរ ម្តងមួយជំហាន។ នៅជំហាននីមួយៗ សូមប្រាប់ពីរូបមន្ត ឬច្បាប់ដែលប្រើ។ សូមឱ្យខ្ញុំសាកគិតជំហានបន្ទាប់ដោយខ្លួនឯងសិន មុននឹងបង្ហាញចម្លើយចុងក្រោយ។ ចុងក្រោយ សូមផ្តល់លំហាត់ស្រដៀងគ្នា ២ ដើម្បីឱ្យខ្ញុំហាត់។

យុវជនខ្មែរម្នាក់បង្កើត Tools AI ប្រើហ្វ្រីជាង 20 មុខនៅលើ Web និង Telegram

Young Cambodian Builds 20+ Free AI Tools on Web and Telegram

Credit: Technology Cambodia Open the case

ពន្យល់លំហាត់គណិតវិទ្យានេះជាភាសាខ្មែរ ម្តងមួយជំហានៗ ដូចគ្រូពន្យល់សិស្សថ្នាក់ទី៩ ហើយបញ្ចប់ដោយលំហាត់ស្រដៀងគ្នាមួយ ឱ្យខ្ញុំសាកធ្វើដោយខ្លួនឯង៖ [បិទភ្ជាប់ ឬថតរូបលំហាត់]

Akhara ជួយឆែកអក្ខរាវិរុទ្ធខ្មែរ ផ្អែកតាមវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត

Akhara Checks Khmer Spelling by the Chuon Nath Dictionary

Credit: Technology Cambodia Open the case

ពិនិត្យអក្ខរាវិរុទ្ធអត្ថបទខ្មែរខាងក្រោមនេះ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត។ រាយពាក្យដែលខុស ពាក្យត្រឹមត្រូវ និងហេតុផលខ្លីៗ រួចផ្តល់អត្ថបទដែលកែរួចទាំងមូល៖ [បិទភ្ជាប់អត្ថបទ]

អ្នកបង្កើតខ្លឹមសារ

Creators

SARIKA ជា Bot ឥតគិតថ្លៃរបស់រដ្ឋាភិបាលនៅលើ Telegram ដែលអាចអានអត្ថបទខ្មែររបស់អ្នកជាសំឡេងបាន

SARIKA, the Government's Free Telegram Bot, Reads Your Khmer Text Aloud

Credit: sarika.gov.kh Open the case

សូមជួយសរសេរស្គ្រីបនិយាយជាភាសាខ្មែរ សម្រាប់វីដេអូ TikTok ឬ Facebook Reel រយៈពេលប្រហែល ៣០ វិនាទី អំពី [ប្រធានបទ]។ សរសេរជាប្រយោគខ្លីៗ ងាយអាន ងាយស្តាប់ ប្រើពាក្យសាមញ្ញដែលមនុស្សទូទៅនិយាយ។ សរសេរលេខជាពាក្យ (ឧ. ពីរម៉ឺនរៀល) ហើយកុំប្រើ emoji សញ្ញាពិសេស ឬអក្សរអង់គ្លេស ដើម្បីឱ្យខ្ញុំកូពីទៅដាក់ក្នុង Telegram bot SARIKA បំប្លែងជាសំឡេងបានភ្លាមៗ។ ចាប់ផ្ដើមដោយប្រយោគទាក់ចិត្តមួយ ហើយបញ្ចប់ដោយការអញ្ជើញឱ្យ Follow។

KamVox ផ្ដល់ជូនអ្នកបង្កើតមាតិកាខ្មែរនូវការបញ្ចូលសំឡេង ការចម្លងសំឡេង និងអក្សររត់ពីក្រោមដោយឥតគិតថ្លៃ និងមិនបាច់មានគណនី

KamVox Gives Khmer Creators Free Voiceovers, Voice Cloning and Subtitles With No Account

Credit: KamVox Open the case

សូមសរសេរស្គ្រីបវីដេអូខ្លី ៣០ វិនាទី ជាភាសាខ្មែរ សម្រាប់អានជាសំឡេង (voiceover) អំពី [ប្រធានបទ]។ ប្រើប្រយោគខ្លីៗ ងាយអាន មួយឃ្លាមួយបន្ទាត់ ចាប់ផ្តើមដោយឃ្លាទាក់ចិត្តក្នុង ២ វិនាទីដំបូង ហើយកុំប្រើពាក្យអង់គ្លេស ឬលេខដែលពិបាកអាន។

អ្នកធ្វើការឯករាជ្យ

Freelancers

Brachum អាចកត់ត្រាការប្រជុំដែលនិយាយខ្មែរលាយអង់គ្លេសបាន

Brachum Takes Meeting Notes in Mixed Khmer and English

Credit: Technology Cambodia Open the case

នេះជាអត្ថបទចម្លងពីកិច្ចប្រជុំរបស់ក្រុមយើង (និយាយលាយខ្មែរ និងអង់គ្លេស)។ សូមសង្ខេបជាភាសាខ្មែរ៖ ១) ចំណុចសំខាន់ៗ ៥ ២) សេចក្តីសម្រេចចិត្តដែលបានធ្វើ ៣) កិច្ចការត្រូវធ្វើ ដោយបញ្ជាក់ឈ្មោះអ្នកទទួលខុសត្រូវ និងថ្ងៃកំណត់ ៤) សំណួរដែលនៅមិនទាន់ឆ្លើយ។ រក្សាពាក្យបច្ចេកទេសអង់គ្លេសដដែល។ [បិទភ្ជាប់អត្ថបទចម្លងនៅទីនេះ]

Smean កត់ត្រាការប្រជុំជាភាសាខ្មែរ និងស្រង់យកការងារត្រូវធ្វើ

Smean Writes Down Khmer Meetings and Pulls Out the To-Dos

Credit: LinkedIn Open the case

ស្តាប់ការប្រជុំនេះ ហើយសរសេរជាអក្សរខ្មែរ បំបែកតាមអ្នកនិយាយម្នាក់ៗ។ បន្ទាប់មក សង្ខេបជា ៣ ចំណុច ហើយរាយការងារដែលត្រូវធ្វើ (អ្នកណាធ្វើ និងថ្ងៃកំណត់)។

CADT Khmer ASR App ឥតគិតថ្លៃ បំប្លែងសំឡេងរបស់អ្នក ឬឯកសារសំឡេងទៅជាអត្ថបទភាសាខ្មែរ។

Free CADT Khmer ASR App Turns Your Voice or Audio File into Khmer Text

Credit: play.google.com Open the case

សូមនិយាយជាភាសាខ្មែរច្បាស់ៗ អំពីការប្រជុំថ្ងៃនេះ៖ អ្នកចូលរួមមានប៉ុន្មាននាក់ តើសម្រេចចិត្តអ្វីខ្លះ និងអ្នកណាត្រូវធ្វើអ្វីមុនថ្ងៃ [ថ្ងៃកំណត់]។ បន្ទាប់ពីបញ្ចប់ សូមអានពិនិត្យអត្ថបទម្តងទៀត មុននឹងចម្លងទៅ Notes ឬ Telegram។

Angkor OCR បំប្លែងប្លង់ដី និងអនុក្រឹត្យខ្មែរទៅជាអក្សរ

Angkor OCR Turns Khmer Land Titles and Decrees into Text

Credit: @khopilotkh Open the case

នេះជាអត្ថបទខ្មែរដែលខ្ញុំទាញចេញពីលិខិតរដ្ឋបាលមួយ ដោយប្រើ OCR៖ [បិទភ្ជាប់អត្ថបទ]។ សូមពន្យល់ជាភាសាខ្មែរងាយៗ៖ (១) លិខិតនេះមកពីស្ថាប័នណា និងនិយាយអំពីអ្វី (២) ខ្ញុំត្រូវធ្វើអ្វីខ្លះ និងត្រឹមថ្ងៃណា (៣) ឯកសារ ឬថ្លៃសេវាអ្វីខ្លះដែលត្រូវរៀបចំ។ បើពាក្យ លេខ ឬកាលបរិច្ឆេទណាមើលទៅដូចជា OCR អានខុស សូមរាយវាដាច់ដោយឡែក ដើម្បីឱ្យខ្ញុំផ្ទៀងផ្ទាត់ជាមួយលិខិតដើម។ កុំបន្ថែមព័ត៌មានដែលមិនមាននៅក្នុងអត្ថបទ។

NextOCR អាចអានឯកសារស្កេន និងសាស្ត្រាស្លឹករឹតខ្មែរ ដោយប្រើ CPU ធម្មតា

NextOCR Reads Khmer Scans and Old Manuscripts on a Normal CPU

Credit: nextocr.org Open the case

នេះគឺជាអត្ថបទខ្មែរដែលខ្ញុំបានទាញចេញពីឯកសារស្កេនដោយប្រើ OCR៖ [paste text]។ សូមជួយពន្យល់ជាភាសាខ្មែរងាយៗ៖ (1) តើនេះមើលទៅដូចជាឯកសារប្រភេទអ្វី ហើយនិយាយពីអ្វី, (2) តើខ្ញុំត្រូវធ្វើអ្វីបន្តទៀត ហើយត្រឹមពេលណា, និង (3) តើមានពាក្យ តួលេខ ឬកាលបរិច្ឆេទណាខ្លះដែលមើលទៅដូចជាកំហុសរបស់ OCR ដើម្បីឱ្យខ្ញុំអាចផ្ទៀងផ្ទាត់ជាមួយឯកសារស្កេនដើមបាន។ សូមកុំបន្ថែមព័ត៌មានដែលមិនមានក្នុងអត្ថបទនេះ។

វិស្វករខ្មែរបង្កើត ReanKhmer ដោយប្រើ AI Coding Agents

Cambodian Engineer Builds ReanKhmer with AI Coding Agents

Credit: Technology Cambodia Open the case

ខ្ញុំចង់បង្កើតកម្មវិធីរៀនភាសាខ្មែរសាមញ្ញមួយ សម្រាប់កុមារខ្មែរនៅបរទេស។ សូមជួយធ្វើផែនការជាជំហានៗ៖ មុខងារសំខាន់ៗ ៥ (មេរៀន សំឡេងអាន លំហាត់ ពិន្ទុ) បច្ចេកវិទ្យាដែលងាយបំផុតសម្រាប់អ្នកមិនមែនជាអ្នកសរសេរកូដអាជីព និងថ្លៃចំណាយប្រចាំខែប្រហាក់ប្រហែល។ បន្ទាប់មក សរសេរកូដសម្រាប់ទំព័រមេរៀនទី១ (ស្រៈ និងព្យញ្ជនៈខ្មែរ) ឱ្យខ្ញុំសាកដំណើរការ។

← All cases

Search the collection